ក្រុមហ៊ុន​អាមេរិក​ថា​ ក្រុម​ Hackers របស់​ចិន​​បាន​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​បូរី​វ៉ាទីកង់​នៅ​មុន​ការ​​ចរចា

By , Comment
Share on Facebook Tweet on Twitter
កាសែត The New York Times កាល​ពី​ថ្ងៃ​ពុធ​បាន​រាយការណ៍​ថា ប្រព័ន្ធ​កុំព្យូទ័រ​របស់​បូរី​វ៉ាទីកង់​ ត្រូវ​បាន​លួច​ចូល​ដោយ​ក្រុម hackers ចិន​តាំង​ពី​ខែ​ឧសភា ដែល​មើល​ទៅទំនង​ជា​បេសកកម្ម​ចារកម្ម​នៅ​មុន​កិច្ច​ចរចា​រវាង​អាជ្ញាធរ​គ្រិស្តសាសនា​និកាយ​រ៉ូម៉ាំង​កាតូលិក និង​អាជ្ញាធរ​កុម្មុយនិស្ត​ចិន។ កាសែត​អាមេរិកនេះ​បន្ត​ថា ការ​វាយប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ឈ្មោះ Recorded Future ហើយ​ទំនង​ជា​លើក​ដំបូង​ដែល​គេ​បាន​រក​ឃើញ​ក្រុម​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ hackers របស់​ចិន បាន​ចូលវាយ​ប្រហារ​ចំពោះ​បូរី​វ៉ាទីកង់​និង​អង្គការ​មួយ​ដែល​តំណាង​ឲ្យ​បូរី​វ៉ាទីកង់​ដែល​ធ្លាប់​បាន​ចរចា​ជាមួយ​រដ្ឋាភិបាល​ចិន​អំពី​ឋានៈ​ស្ថាប័ន​គ្រិស្តសាសនា​នេះ​នៅ​ចិន​ដីគោក។​ អ្នក​ជំនាញ​នៅ​ក្រុមហ៊ុន Recorded Future បាន​សន្និដ្ឋាន​ថា​ ក្រុម hackers ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល​ចិន។​ ប្រទេស​ចិន​ទទួល​ស្គាល់និកាយ​កាតូលិក​និង​សាសនា​បួន​ទៀត​ជា​ផ្លូវការ ប៉ុន្តែ​តែង​សង្ស័យ​ថា​ ក្រុម​សាសនិក​ទាំង​នេះ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​ជាតិ​និង​អំណាច​របស់​គណបក្ស​កុម្មុយនិស្ត​ចិន អាជ្ញាធរ​ចិន​តែង​ធ្វើ​ការ​វាយប្រហារ​តាម​កុំព្យូទ័រ​ចូល​លួច​ព័ត៌មាន​ពី​ក្រុម​ដូច​ជា​ពុទ្ធសាសនិក​ទីបេតិ៍ និង ក្រុមអ៊ុយហ្គ័រ​កាន់​សាសនា​ឥស្លាម ជា​ដើម​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស។ បូរីវ៉ាទីកង់​និង​អាជ្ញាធរ​ចិនរំពឹង​ថា​ នឹង​ធ្វើ​ការ​ចរចា​នៅ​ខែ​កញ្ញា អំពី​សង្ឃនាយក​និកាយ​កាតូលិក​ផ្លូវការ​នៅចិន ហើយ​ការ​រក​ឃើញ​ថ្មី​នេះ​ទំនង​នឹង​ធ្វើ​ឲ្យ​វ៉ាទីកង់​ខឹង​សម្បារ។  បូរី​វ៉ាទីកង់​និង​ចិន​ដីគោក​បាន​ផ្តាច់​ទំនាក់ទំនង​ផ្លូវការ​កាល​ពី​ឆ្នាំ១៩៥១ ហើយ​បច្ចុប្បន្ន​នេះ​វ៉ាទីកង់​ទទួល​ស្គាល់​កោះ​តៃវ៉ាន់​ជា​ផ្លូវការ។ ប្រសិន​បើ​ភាគី​ទាំង​ពីរ​ស្តារ​ទំនាក់ទំនង​ការ​ទូត​ឡើង​វិញ នោះ​អាជ្ញាធរ​ចិន​ត្រូវ​គេ​គិត​ថា​នឹង​ទាមទារ​ឲ្យ​បូរី​វ៉ាទីកង់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់៕

From វិទ្យាសាស្ត្រ បច្ចេកវិទ្យា - Voice of America | VOA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments