RFI | នៅក្នុងពិធីសម្ពោធ អគារអន្ទ្រទេវី របស់រាជបណ្ឌិតសភា នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកឲ្យមានការណែនាំដល់សភាពាណិជ្ជកម្មកម្ពុជាឲ្យសម្លឹងមើលទីផ្សារអង្ករបន្ថែមទៀត ខណៈលោកបានណែនាំនៅក្នុងជំនួបមួយកាលពីពេលថ្មីៗនេះទៅកាន់អនុប្រធានាធិបតីប្រទេសប៉ាឡាវ ឲ្យប្រទេសនេះ ទិញអង្ករពីកម្ពុជា ជាជាងទិញពីអាមរិក ដែលមានតម្លៃថ្លៃ និងចំងាយផ្លូវដឹកជញ្ជូនឆ្ងាយ។ ជុំវិញបញ្ហាអង្កនេះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងជាថ្មីម្តងទៀតដោយមិនមានការព្រួយបារម្ភថា អង្ករកម្ពុជានៅតែអាចឈានជើងចូលសហភាពអឺរ៉ុបចំនួន២៣ប្រទេសដដែលដូចកាលពីមុន ក្នុងចំណោម២៨ប្រទេស។ និយាយដល់ភាពអនុគ្រោះពន្ធពីសហភាពអឺរ៉ុប(EBA)ដល់កម្ពុជា លោក ហ៊ុន សែន នៅតែអះអាងបែបធម្មតាថា ការបាត់ទីផ្សារនិងបាត់EBA មានលក្ខណៈខុសគ្នា តែលោកថាកម្ពុជាចៀសបង់ពន្ធមិនរួចទេ នៅឆ្នាំ២០២៥ ឬ២០២៦ ខាងមុខ នៅពេលសេដ្ឋកិច្ចកម្ពុជាមានការរីកចំរើន នោះនឹងអស់EBA។
From rss_feed_economy_title-RFI | RFI
via_IFTTT
Home
rss_feed_economy_title-RFI
លោក ហ៊ុន សែន បង្ហាញអារម្មណ៍ធម្មតារឿងបង់ពន្ធអង្ករកម្ពុជា និងទំនិញផ្សេងទៀតនាំចូលទៅអឺរ៉ុប នៅពេលអស់ EBA
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments