RFI | ថ្ងៃចន្ទ ទី៤ វិច្ឆិកានេះជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងអាស៊ានជាមួយដៃគូនៅទីក្រុងបាងកក ប្រទេសថៃ។ តែទន្ទឹមនឹងកិច្ចប្រជុំកំពូលរវាងថ្នាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល អាស៊ានក៏បានរៀបចំការតាំងពិពណ៌ផលិផល និងវប្បធម៌អាស៊ានដែលហៅថា ASEAN STYLES ផងដែរ។ ប្រទេសអាស៊ាននីមួយៗបានបង្ហាញពីវប្បធម៌ និងបានដាក់តាំងនូវផលិផលដែលមានល្បីល្បាញ ហើយដែលបានទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។ សម្រាប់កម្ពុជា គឺមានក្រុមហ៊ុនឯកជនចំនួនពីរ គឺក្រុមហ៊ុនផារ៉ាដាយហ្គាដិនកំពតឯកជន និងក្រុមហ៊ុនខនហ្វីរេល។ គួច គន្ធារ៉ា អ្នកកាសែតរបស់យើងដែលកំពុងយកការណ៍នៅក្នុងទីក្រុងបាងកក ប្រទេសថៃបានជួបលោកវ៉ៅ គ័ង អ្នកតំណាងក្រុមហ៊ុនផារ៉ាដាយហ្គាដិនកំពតឯកជន និងកញ្ញាហោ ដាវី នាយករងទទួលបន្ទុកផ្នែកនាំចេញរបស់ក្រុមហ៊ុនខនហ្វីរេល។
From rss_feed_economy_title-RFI | RFI
via_IFTTT
Home
rss_feed_economy_title-RFI
ផលិតផលខ្មែរបានចូលរួមដាក់តាំងនៅក្នុងពិព័ណ៌វប្បធម៌ និងផលិតផលអាស៊ានក្នុងទីក្រុងបាងកក ប្រទេសថៃ
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments