​លោក ហ៊ុន សែន៖ ទំនាក់​ទំនង​ដៃគូ​រវាង​សហភាព​អឺរ៉ុប និង​អាស៊ាន កំពុង​ស្ថិត​នៅ​លើ​ស្ថាន​ភាព​មិន​សូវ​ជា​ល្អ​ទេ​

By , Comment
Share on Facebook Tweet on Twitter
RFI | នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ធន​ធាន​មនុស្ស​សរុប​ប្រមាណ​២ពាន់​នាក់ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា បញ្ហា​ប្រទេស​អាស៊ាន​ជាមួយ​សហភាព​អឺរ៉ុប មិន​មែន​មាន​តែ​កម្ពុជា​មួយ​នោះ​ទេ។ លោក លោក ហ៊ុន សែន បាន​លើក​យក​បញ្ហា​របស់​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូ​នេស៊ី មក​លាត​ត្រដាង​ថា នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេ​ស៊ី បាន​ព្រមាន​ឈប់​ទិញ​យន្ត​ហោះ​ពី​ប្រទេស​អឺរ៉ុប ខណៈ អ៊ឺរ៉ុប បាន​គម្រាម​ឈប់​ទិញ​ដូង​ប្រេង​ពី​ម៉ាឡេស៊ី ក៏​ដូច​ជា​ឥណ្ឌូ​នេស៊ី ដោយ​សំអាង​ថា​ប្រទេស​ទាំង​ពី​បាន​កាប់​ឈើ ដើម្បី​ដាំ​ប្រេង​ដូង​។ លោក​នាយក​រដ្ឋ​មន្ត្រី បញ្ជាក់​ជា​រួម​ថា​លើ​ទិដ្ឋ​ភាព​សិទ្ធិ​មនុស្ស សហ​ភាព​អឺរ៉ុប មាន​បញ្ហា​ជាមួយ កម្ពុជា ភូមា និង​ជាមួយ​ហ្វីលី​ពីន ដោយ​ឡែក​លើ​ទិដ្ឋ​ភាព​បរិស្ថាន​វិញ សហ​ភាព​អឺរ៉ុប មាន​បញ្ហា​ជាមួយ​ម៉ាឡេស៊ី និង​ឥណ្ឌូ​នេស៊ី​។ ដូច្នេះ​ទំនាក់​ទំនង​រវាង​សហ​ភាព​អឺរ៉ុប និង​អាស៊ាន កំពុង​ស្ថិត​នៅ​លើ​ទិដ្ឋ​ភាព​មួយ​មិន​សូវ​ជា​ល្អ​នោះ​ទេ​។ 

From rss_feed_economy_title-RFI | RFI
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments