​ប្រធាន​សមាគម​រោង​ចក្រ​កាត់ដេរ ថា​រោង​ចក្រ​បិទ​ពេល​នេះ ​មិន​មែន​មក​ពី​ហេតុ​ផល​ EBA ទេ​

By , Comment
Share on Facebook Tweet on Twitter
RFI | ប្រធាន​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា(GMAC) លោក វ៉ាន់ ស៊ូអៀង បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា បញ្ហា​រោង​ចក្រ​បិទ ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​ដោយ​សារ​តែ​កម្ពុជា​ប្រឈម​នឹង​ការ​បាត់​ភាព​អនុ​គ្រោះ​ពន្ធ​ពី​សហ​ភាព​អឺរ៉ុប EBA នៅ​ពេល​ខាង​មុខ មិន​មែន​ជា​ការ​ពិត​ទេ​។ តាម​លោក វ៉ាន់ ស៊ូអៀង ការ​បិទ​របស់​រោង​ចក្រ គឺ​ជា​រឿង​ផ្សេង គឺ​ជា​បញ្ហា​សកល ខណៈ​ពេល​ដែល​ចុង​ឆ្នាំ អ្នក​វិនិយោគ​លើ​វិស័យ​កាត់​ដេរ​មួយ​ចំនួន កំពុង​រង​ចាំ​មើល​ពី​ស្ថាន​ភាព EBA នេះ​ផង​ដែរ។ ទោះ​យ៉ាង​ណា ប្រធាន​សមាគម GMAC ក៏​បាន​លើក​ឡើង​ដែរ​ពី​ការ​ព្យួរ ឬ​ផ្តាច់ EBA ពី​កម្ពុជា​គឺ​ជា​ការ​គិត​ខុស ដែល​ទង្វើ​នេះ នឹង​ផ្តាច់​ការងារ និង​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ដែល​ទទួល​ផល​ពី​វិស័យ​មួយ​នេះ​។ 

From rss_feed_economy_title-RFI | RFI
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments