លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបឲ្យដឹងនៅថ្ងៃនេះថា លោកគឺជាអ្នករៀបចំផ្ទេរការឃុំខ្លួនមេដឹកនាំអតីតគណបក្សប្រឆាំង លោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង មកជាការឃុំខ្លួននៅក្នុងផ្ទះវិញ។ ប៉ុន្តែលោកថា ច្បាប់ព្រហ្មទណ្ឌកម្ពុជា មិនបានចែងនៅត្រង់ចំណុចនេះឡើយ។ យ៉ាងណាក៏ដោយ លោក ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងពិធីជួបជុំជាមួយសមាជិកគណបក្សរបស់លោកនៅខេត្តព្រៃវែងនៅថ្ងៃអាទិត្យនេះថា ការសម្រេចនេះ គឺធ្វើឡើងដោយមានការចរចារ និងការយល់ព្រមពីលោក កឹម សុខា ផងដែរ។ បើតាមលោក ស ខេង លោកបានចាត់តាំងឲ្យមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ទៅចរចាជាមួយលោក កឹម សុខា ក្នុងពន្ធនាគារទាំងយប់ និងប្រាប់ឲ្យចុះលេខាលើសេចក្ដីព្រាងលិខិតមួយ ដែលត្រូវបានគេដឹងថា លោក កឹម សុខា បានស្នើទៅអគ្គស្នងការនគរបាលជាតិ ឲ្យជួយការពារសន្តិសុខ និងសុវត្ថិភាពរូបលោក អំឡុងពេលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។ គួរជំរាបជូនថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានគេដឹកមកពីពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ មកផ្ទះរបស់លោកវិញ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី ១០ កញ្ញា នៅក្រោមហេតុផលសុខភាព៕ សូមស្តាប់ប្រសាសន៍លោក ស ខេង ៖
from rss_feed_cambodia_title-RFI | RFI
via IFTTT
Home
rss_feed_cambodia_title-RFI
លោក ស ខេង៖ លោកជាអ្នករៀបចំឲ្យឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះ
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments