ទូត៥ប្រទេសរួមគ្នា ព្រួយបារម្ភ ពីស្ថានការណ៍ នយោបាយនៅកម្ពុជា

By , Comment
Share on Facebook Tweet on Twitter
ស្ថានទូត៥ប្រទេសដែលមាន វេសដ្ឋាននៅប្រទេសថៃ បានរួមគ្នាសម្តែងការ ព្រួយបារម្ភចំពោះស្ថានការណ៍នយោបាយ​ នៅស្រុកខ្មែរ ដែលកំពុងតែ កើតមានឡើង នាពេលបច្ចុប្បន្ន ក្រោយការរំលាយ គណបក្សសង្រ្គោះជាតិ(CNRP)។

ថ្ងៃពុធ, ២៩ វិច្ឆិកា ២០១៧ 17:45 ដោយ: ខា ដា  ដើមអម្ពឹល

ភ្នំពេញ៖ស្ថានទូត៥ប្រទេសដែលមាន វេសដ្ឋាននៅប្រទេសថៃ បានរួមគ្នាសម្តែងការ ព្រួយបារម្ភចំពោះស្ថានការណ៍នយោបាយ​ នៅស្រុកខ្មែរ ដែលកំពុងតែ កើតមានឡើង នាពេលបច្ចុប្បន្ន ក្រោយការរំលាយ គណបក្សសង្រ្គោះជាតិ(CNRP)។

ការសម្តែងការបារម្ភរបស់ ពួកគាត់ទាំង៥ប្រទេសនេះ បានធ្វើឡើងក្នុងជំនួបតែមួយ ជាមួយលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការបរទេសខ្មែរ នៅរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ នេះជាលើកដំបូងហើយ ក្រោយពីមានការរំលាយ គណបក្សប្រឆាំង ដែលមានទូត៥ប្រទេសមកជួប លោកទេសរដ្ឋមន្រ្តីការបរទេសខ្មែរ ក្នុងពេលតែមួយជាមួយគ្នា។

លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការ បរទេសខ្មែរ បានថ្លែងក្រោយបញ្ចប់ជំនួប រវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ឯកអគ្គរដ្ឋទូត ដាណាម៉ាក់ ហ្វាំងលង់  ស្វីស កាណាដា និងញូវសាឡែន ប្រចាំទីក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃ ២៩ វិច្ឆិកា ថា “ពួកគាត់បាន លើកឡើងនៅចំពោះមុខឯកឧត្តម ទេសរដ្ឋមន្រ្តី ពីទស្សនៈ និងការយល់ឃើញ ព្រមទាំងការព្រួយបារម្ភ របស់ខ្លួនពាក់ព័ន្ធ សភាពការនៅ កម្ពុជាក្នុងរយៈកាលកន្លងមក ពិសេសលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងគណបក្សប្រឆាំង”។

ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តីបានពន្យល់ អំពីការព្រួយបារម្ភនេះផងដែរ។ សម្រាប់ការរំលាយគណបក្សសង្រ្គោះជាតិ រដ្ឋមន្រ្តីការបរទេសថា នេះមកពីអាជ្ញាធរមានសមត្ថកិច្ច បានរកឃើញបទល្មើសជាក់ស្តែង ដែលលោក កឹម សុខា មានការពាក់ព័ន្ធ ជាបរទេសមកផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទើបតុលាការរំលាយ។
អ្នកនាំពាក្យក្រសួង ការបរទេសខ្មែរបន្តថា បណ្តាអង្គទូតទាំងអស់ បានបង្ហាញពីចំណាប់អារម្មណ៍ ចង់ឲ្យរកវិធានការធ្វើ យ៉ាងណាឲ្យ ដំណើរការ ស្ថានភាពស្រុកខ្មែរវិល ទៅរកភាពដើមវិញ គឺនយោបាយមានភាពល្អប្រសើរ ដើម្បីធានាដល់ការបោះឆ្នោត នៅឆ្នាំ២០១៨ខាងមុខ។

From KI Media - Khmer Intelligence
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments