បំរាមទី១ភ្លៀងលិចលោក បានសម្រេចហើយកន្លងផុតទៅ បំរាមទី២ ភ្លើងឆេះកល្ប, ព្រះទ្រង់នឹងលេចមកដូចចោរប្លន់

By , Comment
Share on Facebook Tweet on Twitter


(ដោយជូលាងហាក់)


សូមខ្មែររាល់គ្នា មេត្តាជួយផ្សព្វផ្សាយដំណឹងនេះ ដោយចិត្តសប្បុរស យកមគ្គផលកុសលផលបុណ្យពិតប្រាកដ រៀងៗខ្លួនផងចុះ។ សូមអរគុណ។


ថ្វីបើរឿងដែលខ្ញុំកំពុងសរសេរនេះ ជារឿងរ៉ាវទាក់ទងដល់ភ័ព្វវាសនាមនុស្សទូទាំងផែនដី ក៏ខ្ញុំមានបំណងធំតែម្យ៉ាងចំពោះការសរសេរផ្ញើជាពិសេស មកដល់ជនជាតិ
ខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលខ្ញុំយល់ថាជាជនជាតិអភ័ព្វដោយសារប្រាជ្ញានិងព្រលឹងចិត្តល្ងង់ខ្លៅរបស់មេដឹកនាំសង្គមជាតិខ្លួន។ ខ្ញុំសុំសរសេររំឭកម្តងទៀតថា
"ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃប្រាជ្ញា"។ គឺប្រាជ្ញា ដែលដឹកនាំជីវិតមនុស្សឱ្យបានសុខ។ ចំពោះជនជាតិខ្មែរ ដោយសារសេចក្តីល្ងង់ខ្លៅ ក្នុងចរិតចិត្តគំនិត
ខ្លួន ខ្ញុំព្រួយ ហើយសង្ស័យថា ពេលវេលាអាក្រក់ខាងមុខនោះនឹងមកដល់ ដែលខ្មែរភាគច្រើន, ខ្មែរកាន់ពុទ្ធសាសនានៅរស់សព្វថ្ងៃ, នឹងធ្លាក់ក្នុងមហាទុក្ខវេទនាជាថ្មី
ហើយវិនាសបង់អស់ទៅ ព្រោះពួកគេគោរពបូជាមនុស្សដូចគ្នា ជាជាងគោរពបូជាព្រះពិត ដែលបង្កើតវិញ្ញាណក្ខន្ធនិងសព៌ាង្គកាយពួកគេមក។


ជីវិតភ្លើល្ងើល្ងង់នឹងនាំមកនូវគ្រោះកាច និងសេចក្តីវេទនាអាម៉ាស់អាប់ឱនដល់ខ្លួន មានជនជាតិខ្មែរជាឧទាហរណ៍។ ជីវិតដែលពោរពេញដោយប្រាជ្ញាថ្លាវាងវៃ នឹង
នាំមកនូវកម្លាំងគ្រប់បែបយ៉ាងជាជំនួយជីវិត ដូចយ៉ាងជនជាតិអាមេរិកាំង។ បើខ្មែរបែរមកបួងសួងដល់ព្រះពិត ហើយទទួលទ្រង់ជាព្រះរបស់ខ្លួន ខ្មែរនឹងមាន
កម្លាំងប្រាជ្ញាដែលនឹងដុះលូតលាស់ខ្ពស់ត្រដែតឡើង  ជួយឱ្យជីវិតខ្លួនមានកម្លាំងពលំខ្លាំងហើយរស់ដោយសុខសាន្តមានកិត្តិយសខ្ពស់ល្អ។ ទោះយ៉ាងណា សូមចងចាំ
ជានិច្ចថា ជីវិតយើងក្នុងបច្ចុប្បន្ន ជាជីវិតរស់នៅមួយភ្លែតតែប៉ុណ្ណោះ។ បន្តិចទៅយើងនឹងស្លាប់បាត់ទៅវិញ... ខ្លះស្លាប់អាយុចាស់ ខ្លះស្លាប់ទៅទាំងអាយុនៅក្មេង។ បើ
អ៊ីចឹង សុំកុំឱ្យមានចិត្តឆ្មើងឆ្មៃក្រអឺតក្រទម ភ្លេចខ្លួន ទោះជាយើងមានជីវិតល្អមានប្រាក់រាប់លានក៏ដោយ។ សូមសម្លឹងរំពឹងមើលទៅមុខ ទៅក្នុងបរលោក។


នៅឯបរលោក គ្មានវិញ្ញាណក្ខន្ធមនុស្សណាម្នាក់ នឹងឆ្លងរំលងច្បាប់ព្រះបានឡើយ។ មានបាបមានទោស។ ការមិនទទួលព្រះពិតជាជម្រក ជាបាបកម្មធំ។ សូមប្រុង
ប្រយ័ត្នត្រង់ចំណុចនេះ។ អ៊ីចឹងសួរថាពួកជនជាតិខ្មែរ ដែលអភ័ព្វហើយនៅតែក្បាលរឹងល្ងង់ខ្លៅ នឹងមិនរឹតតែអភ័ព្វខ្លាំង ធ្លាក់ក្នុងទុក្ខវេទនាធំថែមទៀតទេ? ខ្មែរ
ម្នាក់ៗ សូមគិតគូរចំពោះវាសនាខ្លួន នៅឯបរលោកផងចុះ ព្រោះខ្ញុំមិនរត់មកបោចសក់រុញអ្នករាល់គ្នាឱ្យរត់ចូលទៅឯព្រះពិតនោះទេ។ អ្នករាល់គ្នាមានសេរីភាព
ឆន្ទៈ ដែលសូម្បីតែព្រះអាទិទេព ក៏(មិនហ៊ាន)ប៉ះពាល់សេរីភាពនៃឆន្ទៈ your free will របស់អ្នកដែរ។ តែការជំនុំជំរះនៃព្រះអម្ចាស់មាននៅចាំខាងមុខ។ ទោះជា
អ្នកណាជឿឬមិនជឿ ក៏សេចក្តីជំនុំជំរះនោះនៅតែមាន ហើយនឹងមកដល់ក្នុងកាលកំណត់របស់ព្រះ។ ចំពោះមនុស្សឆ្មើងឆ្មៃអត់ជឿព្រះ នេះជាពេលដែលត្រូវយំ។


យោងតាមរឿងរ៉ាវក្នុងព្រះគម្ពីរនៃគ្រឹស្ទសាសនា ការផ្តន្ទាទោសរបស់ព្រះចំពោះមនុស្សមានបាប គឺមានភាពធំធេង ហើយធ្ងន់ធ្ងរគួរស្ញែងខ្លាចខ្លាំង។ សូមពិចារណា
រឿងទឹកធំជន់លិចផែនដីទាំងដុំមូល ជំនាន់លោកណូអេ ដែលសម្លាប់មនុស្សរាប់ពាន់លាននាក់... សូមមើលរូបភាពទីពីរខាងក្រោម។    

ខ្សែភ្ជាប់នេះ https://biblescienceguy.wordpress.com/2014/06/18/4-population-growth-how-many-died-in-noahs-flood/ បង្ហាញជំនឿដែលថា ចំនួនមនុស្ស
ដែលស្លាប់ក្នុងទឹកជំនន់ ជំនាន់លោកណូអេ គឺច្រើនលើសលប់ - ច្រើនជាងចំនួនមនុស្សសព្វថ្ងៃ ដែលមាន៧ពាន់លាននាក់។ មនុស្សតែប្រាំបីនាក់ប៉ុណ្ណោះដែលព្រះ
បានបន្សល់ទុកសម្រាប់បន្តពូជមនុស្សលោក។ ក្រៅពីនោះ គឺសត្វជាច្រើនដែលមានភ័ព្វវាសនាល្អជាងមនុស្សលង់ទឹក ហើយបានទទួលការរស់រានមានជីវិត ជាមួយ
មនុស្សទាំងប្រាំបីនាក់ គឺលោកណូអេ, គូរបស់គាត់, កូនប្រុសគាត់ទាំងបីនាក់និងគូរបស់ពួកគេ។ ដូច្នេះមានន័យថា ជីវិតមនុស្សទាំងពាន់លាននាក់ ដែលលង់ទឹក
ស្លាប់អស់ទៅ នៅពេលនោះ គឺមានតម្លៃមិនស្មើនឹងជីវិតសត្វដែលព្រះទ្រង់ជ្រើសរើសទុកបន្តពូជនោះទេ។ ពួកមនុស្សបាបមានវាសនាអន់ជាងសត្វ។ 


សូមពិចារណារូបភាពខាងក្រោមនេះដែលកាលនោះជាបំរាមទី១របស់ព្រះ ចំពោះមនុស្សលោក ៖





សូមបើកទ្វារឱ្យពួកយើងចូលផង.... លោកណូអេ! លោកណូអេ! សុំចូលផង!!!! សុំចូលផង!!!! បើកទ្វារ! បើកទ្វារ! ឱ្យយើងសុំចូលផង!!!! នាងមួយអាវក្រហម កំពុង
តោងឪពុក ដូចជាកូនក្មេង។ ចូរយើងសញ្ជឹងគិតមើលចុះ ថាតើឪពុកនាងមានចិត្តតក់ស្លុតយ៉ាងណា ដែលកូនកំពុងតោងប្រវេប្រវា ឈ្លក់ទឹក... រកខ្យល់? នេះជា
ទិដ្ឋភាពមហាអាក្រក់ កាលជំនាន់លោកណូអេធ្វើទូកធំតាមការហាមប្រាមរបស់ព្រះ។ នៅជំនាន់នោះ មនុស្សដទៃដែលដឹងរឿងលោកណូអេកំពុងធ្វើទូកធំ តាម
ការហាមប្រាមរបស់ព្រះ បាននាំគ្នាសើចចំអកឱ្យលោកនិងគ្រួសារ ដោយសារពួកគេគ្មានជំនឿដូចលោកទេ។ តែលោកណូអេនៅតែគោរពតាមការហាមប្រា
របស់ព្រះ។ អ៊ីចឹងយើងឃើញថា តើនេះជាកំហុសអ្នកណា ដែលមនុស្សភាគច្រើនត្រូវព្រះបំផ្លាញចោល ហើយទ្រង់ជ្រើសរើសសត្វគ្រប់បែបយ៉ាងឱ្យបាននៅរស់ទៅវិញ?

កាលនោះជាព្រឹត្តិការណ៍ធំទី១ ដែលព្រះបានហាមមនុស្សពីមហាគ្រោះអាសន្នដែលនឹងមកដល់ ហើយវាបានមកដល់ សម្លាប់មនុស្សនិងសត្វទាំងអស់ លើកលែងតែ
ពួកអ្នកមានវាសនាបានចូលទូកមុនទឹកឡើងលិចផែនដី។ ឥឡូវ, តាំងពី២០០០ឆ្នាំ រហូតមកទល់ពេលបច្ចុប្បន្ននេះ ក៏មានបំរាមពីព្រះជាអម្ចាស់ម្តងទៀតហើយ។






អ្នករាល់គ្នា ដែលល្ងង់ គឺសុទ្ធតែមានទីអាង... គឺជាទីអាងដែលជួយអ្នករាល់គ្នាមិនកើត។ លុយកាក់មាសប្រាក់ដ៏ស្តុកស្តម្ភ ដែលគ្មានអំណាចអ្វីនឹងជួយ ក្រៅតែពីការ

ផ្តល់តម្រូវការកំប៉ិកកំប៉ុក ដែលមានកម្រឹត។ រូបខាងលើនេះ ជាបំរាមទី២ ពីព្រះជាអម្ចាស់។ ព្រះទ្រង់ហាមហើយ គឺវានឹងកើតមានជាប្រាកដ ចៀសមិនផុតទេ។ ជា

ពិសេស ក្នុងថ្ងៃធំដែលនឹងមកដល់ ជាពេលដែលព្រះគ្រឹស្ទយាងមកផែនដីនេះវិញ ប្រកបដោយព្រះចេស្តាយ៉ាងខ្លាំង ហើយភ្នែកអ្នករាល់គ្នាទូទាំងផែនដី នឹងមើល

ឃើញទិដ្ឋភាពសម្បើមនៅលើមេឃ។ យោងតាម វិវរណៈ ៦ៈ១៦-១៧ នៅគ្រានោះមនុស្សនឹងភ័យខ្លាចយ៉ាងខ្លាំង ដែលពេលនេះគ្មានយើងណាម្នាក់ អាចយល់បានថា

តើការខ្លាចនោះ មានលក្ខណៈផ្លែកជាណានោះទេ ដែលពួកគេទ្រាំមិនបានរហូតដល់ស្រែកទ្រហោយំ អង្វរថ្មភ្នំឱ្យបាក់ហើយធ្លាក់សង្កត់លើពួកគេ។ គេចង់ស្លាប់ដើម្បី
លែងដឹងខ្លួន ដូច្នេះគេអាចគេចចេញពីបរិយាកាសដ៏គួរឱ្យភ័យខ្លាចខ្លាំងនោះ។ មានន័យថា សេចក្តីពិរោធរបស់ព្រះនាពេលនោះ គឺខ្លាំងរកពាក្យសរសេរមិនត្រូវ។


សូមអាន វិវរណៈ៦ៈ១៦-១៧ http://biblecambodia.org/khov54/REV06.htm#V0

" ១៦ គេអង្វរទៅភ្នំ ហើយទៅថ្មថា សូមធ្លាក់មកលើយើង ដើម្បីបំបាំងយើងពីព្រះភក្ត្រព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងពីសេចក្តីក្រោធរបស់កូនចៀមចេញ ១៧ ដ្បិតថ្ងៃធំនៃសេចក្តីក្រោធរបស់ទ្រង់បានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន។ "



បំរាមទីពីរបានសម្រេចហើយឆ្លងផុតទៅ។ មនុស្សបាបត្រូវបានបំផ្លាញចោលទាំងអស់។ ផែនដីថ្មីមេឃថ្មីចាប់ផ្តើមបើកឡើង។ ជារជ្ជកាលព្រះទ្រង់គង់ជាមួយមនុស្ស
មួយពាន់ឆ្នាំ ដែលក្នុងអំឡុងពេលវែងអន្លៃនេះ ក្មេងចាស់ប្រុសស្រីទាំងឡាយ បានសប្បាយរីករាយ រស់នៅមិនចេះជរា ក្នុងបរិយាកាសមហារុងរឿង។ ខ្ញុំអាណិតអាសូរ
ជនជាតិខ្មែរដែលរងគ្រោះដល់ស្លាប់ក្នុងយុគអវិចីនៃបនខ្មែរក្រហម រួមនិងខ្មែរសព្វថ្ងៃនៅកម្ពុជា ដែលរងទុក្ខវេទនា គ្រាំគ្រាចិត្ត ដោយសារអំពើជិះជាន់ អយុត្តិធម៌
គ្រប់យ៉ាង ពីពួកមនុស្សអាក្រក់អន្យតិរ្ថិយ៍ ដែលមានចិត្តមារជាអវិចីមិនចាញ់ពួកខ្មែរក្រហមប៉ុលពត។ ប៉ុន្តែដោយសិរីល្អនិងព្រះហឫទ័យអាណិតស្រឡាញ់ នៃព្រះមហា
អាទិទេព, ព្រះវរបិតា-ព្រះយេហូវ៉ា, ខ្ញុំមានជំនឿនិងក្តីសង្ឃឹមថាពួកគេដែលស្លាប់ទៅ, ទាំងគ្រួសារខ្ញុំទាំងគ្រួសារអ្នករាល់គ្នា ទាំងខ្មែរមានទុក្ខនៅកម្ពុជា នឹងបានទទួល
សេចក្តីសន្តោសខន្តីពីព្រះជាអម្ចាស់ ហើយបានចូលទៅក្នុងទីសម្រាករបស់ទ្រង់ជាព្រះពិត ដែលបានបង្កើតគ្រប់អ្វីៗទាំងឡាយដែលភ្នែកមើលឃើញឬមើលមិនឃើញ។


សូមជូនពរសិរីល្អ បវររុងរឿង ដល់ខ្មែរដែលមានជំនឿលើព្រះយេស៊ូវគ្រឹស្ទ ហើយទទួលទ្រង់ជាម្ចាស់និងជាទីជម្រកដ៏អស់កល្បតរៀងទៅ។ អាម៉ែន៕៚


From KI Media - Khmer Intelligence
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments