ពលរដ្ឋសហគមន៍បុរីកីឡា និងអ្នកភ្នំបាតប្រមាណ២០នាក់ ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រីគ.ជ.ប សកម្មជនដីធ្លី រួមនឹងការទាមទាររកយុត្តិធម៌ដល់បណ្ឌិត កែម ឡី។
ក្នុងយុទ្ធនាការនៅព្រឹកថ្ងៃទី៧ វិច្ឆិកា ពួកគេមានធ្វើពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រព្រះសង្ឃផង រួមនឹងបង្ហោះប៉េងប៉ោងដើម្បីជាការទាមទាររបស់ខ្លួន។
ថ្លែងក្នុងពិធីនោះដែរ ពលរដ្ឋសហគមន៍បុរីកីឡា និងអ្នកភ្នំបាតក៏ឆ្លើយតបនឹងទៅនាយករដ្ឋមន្ត្រី ដែលថ្លែងព្រមានមិនឲ្យមានបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជា។ ពួកគេបញ្ជាក់ថា ការតវ៉ាលើកបដារបស់ពួកគេ ពុំមែនជាការបដិវត្តពណ៌អ្វីនោះឡើយ ប៉ុន្តែជាវាបង្ហាញទុក្ខព្រួយរបស់ពួកគេ ប្រាប់ទៅអាជ្ញាធររដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហានៃជម្លោះដីធ្លីរបស់ខ្លួន និងបញ្ហាផ្សេងៗទៀតប៉ុណ្ណោះ។
លោក ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី៣ វិច្ឆិកា ក្នុងពេលចូលរួមធ្វើបាឋកថាស្ដីពី «ការដឹកនាំបញ្ជាកម្លាំង សភាពការណ៍ជាតិ អន្តរជាតិ និងបញ្ហាផ្សេងៗ ដោយព្រមានថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវធានាដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជា ដែលបំផ្លាញនូវសេចក្ដីសុខ និងសន្តិភាពរបស់ប្រទេសជាតិ ហើយត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
0 Comments