បុរស​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃុំ​ខ្លួន​ទាក់ទង​នឹង​ការ​ក្លែង​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី

By , Comment
Share on Facebook Tweet on Twitter
នគរបាល​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​មុខ​ជន​សង្ស័យ ២​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ហ្វេសប៊ុក (Facebook) នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ រូបថត​អគ្គស្នងការ​នគរបាល​ជាតិ

ដោយ ម៉ម មុនីរតន៍ RFA 2016-11-10

ជនសង្ស័យ ២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ហ្វេសប៊ុក (Facebook) របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​សមត្ថកិច្ច​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន។ នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​​រសៀល​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា បុរស​ទាំង ២​នាក់​នេះ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា បាន​ក្លែង​ឯកសារ​សាធារណៈ ដូច​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​លោក ហ៊ុន សែន។

ជនសង្ស័យ​ទាំង ២​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ភ្លាមៗ ក្រោយ​ពី​បញ្ចប់​សន្និសីទ​កាសែត​ដែល​រៀបចំ​នៅ​អគ្គស្នងការ​នគរបាល​ជាតិ។

សន្និសីទ​កាសែត​ដែល​ប្រើ​ពេល​មិន​បាន ១​ម៉ោង​ស្រួលបួល​ផង​នោះ អ្នក​ទាំង​ពីរ​ត្រូវ​ជាប់​ចោទ​ពី​ក្លែង​ឯកសារ​សាធារណៈ ហើយ​បើ​តុលាការ​រក​ឃើញ​ថា ពិត​ជា​មាន​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​នេះ​មែន អ្នក​ទាំង​ពីរ​ត្រូវ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ។

លោក អ៊ី សុខឃី ប្រធាន​នាយដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ២​នាក់​នេះ គឺ​ខាង​សមត្ថកិច្ច​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់។ លោក​បន្ត​ថា ការ​លួច​បន្លំ​បែប​នេះ មិន​ត្រឹមតែ​ធ្វើ​ប៉ះពាល់​ដល់​មុខមាត់​របស់​លោក ហ៊ុន សែន ទេ តែ​ថែមទាំង​បង្ក​ការ​វឹកវរ​ដល់​សង្គម ជាពិសេស​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​កាន់​តែ​ធ្ងន់ធ្ងរ​ចំពោះ​លោក​នាយករដ្ឋមន្ត្រី​ក្នុង​ផ្លូវ​មិន​ល្អ​ទៀត​ផង៖ «»។


លោក អ៊ី សុខឃី ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ជនសង្ស័យ​ទាំង ២​នាក់ ត្រូវ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការ​នគរបាល​ជាតិ​សិន មុន​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ ព្រោះ​នៅ​មាន​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត។

បុរស​ទាំង ២​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​ពេល​ដាច់​ដោយ​ឡែក​ពី​គ្នា។ លោក ឈួន សារុន ដែល​មាន​មុខ​របរ​ជា​បុគ្គលិក​ហិរញ្ញវត្ថុ​របស់​គ្រឹះស្ថាន​ឯកជន​មួយ​កន្លែង ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។ ១​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃ​ទី​១០ ក្នុង​សំណុំរឿង​ជា​មួយ​គ្នា​នេះ បាន​បើក​ផ្លូវ​ឲ្យ​សមត្ថកិច្ច​ឈាន​ទៅ​ចាប់​ខ្លួន​ឈ្មោះ សួន ចាន់រតនា ដែល​មាន​មុខរបរ​ជា​ជាង​ជួសជុល​ទូរស័ព្ទ​ដៃ​ម្នាក់​ថែម​ទៀត។

សមត្ថកិច្ច​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ជនសង្ស័យ​ទាំង ២​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ថា បាន​លួច​ក្លែង​បន្លំ​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន។ មិន​តែ​ប៉ុណ្ណោះ ជនសង្ស័យ​ទាំង​នេះ បាន​ប្រើប្រាស់​ត្រា និង​ឯកសារ​ក្លែង​ថា ជា​ទីប្រឹក្សា​នៃ​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថែម​ទៀត​ផង។

តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ ដែល​កាន់​សំណុំរឿង​នេះ ឲ្យ​ដឹង​ថា តុលាការ​កំពុង​ពិនិត្យ​លើ​ករណី​នេះ និង​ឈាន​ទៅ​ចោទ​ប្រកាន់​ជា​ផ្លូវការ ក្រោយ​បិទ​ការ​ស៊ើបអង្កេត​រួច។ លើស​ពី​នេះ​ទៀត ព្រះរាជអាជ្ញា​រង​រូប​នេះ​បញ្ជាក់​ថា ផ្អែក​លើ​ភស្តុតាង​ដាក់​បន្ទុក តុលាការ​រក​ឃើញ​ថា ជនសង្ស័យ​ទាំង ២​នាក់​នេះ ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​ក្នុង​ដំណាក់កាល​នៃ​ការ​ស៊ើបអង្កេត​បឋម​មែន៖ «»។

ផ្ទុយ​ពី​ការ​យល់​ឃើញ​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស​រិះគន់​ថា ការ​អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា នៅ​តែ​ប្រើប្រាស់​ស្តង់ដារ​ពី បើ​ទោះ​ជា​សហគមន៍​អន្តរជាតិ​ស្នើ​ឲ្យ​មាន​ការ​កែទម្រង់​ហើយ​ក៏​ដោយ​ចុះ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា សាទរ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​រាល់​ការ​ប្រព្រឹត្ត​បទល្មើស ប៉ុន្តែ​លោក​យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច និង​តុលាការ​នៅ​តែ​រក​ឃើញ​ថា ធ្វើ​ដោយ​មិន​ស្មើ​ភាព​គ្នា​នៅ​ឡើយ៖ «»។

បើ​ទោះ​ជា​បែប​ណា ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ មិន​បាន​ផ្ដល់​បទសម្ភាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​ឡើយ។ ក្រោយ​បញ្ចប់​សន្និសីទ​កាសែត​ភ្លាម ពួក​គេ​ត្រូវ​បញ្ជូន​ចូល​រថយន្ត​ភ្លាមៗ ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ។

ជុំវិញ​ចំណាត់​ការ​របស់​សមត្ថកិច្ច​នេះ ត្រូវ​រង​ការ​រិះគន់​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ថា ហាក់​ធ្វើ​ឡើង​ដោយ​ប្រញាប់ប្រញាល់ និង​ចាត់​វិធានការ​បាន​យ៉ាង​ងាយ ជាពិសេស​សំណុំ​រឿង​ដែល​ប៉ះពាល់​ដល់​មេដឹកនាំ​របស់​រដ្ឋាភិបាល។ ផ្ទុយ​ទៅ​វិញ មាន​ករណី​ជា​ច្រើន​ដែល​ជាប់​ទាក់ទង​សង្គម​ស៊ីវិល អ្នក​ការពារ​សិទ្ធិមនុស្ស បក្ស​ប្រឆាំង និង​ចុង​ក្រោយ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ការ​តាម​ដាន​នៅ​ទ្រឹង និង​នៅ​តែ​អះអាង​ថា សំណុំ​រឿង​ទាំង​នោះ ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​នៅ​ឡើយ៕

From KI Media - Khmer Intelligence
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments