ពុកម៉ែមានគុណ ធ្ងន់លើសប្រឹថពី
ស៊ូផ្តូរជីវី អាណិតបុត្តភ្ញា
ទោះយប់ឬថ្ងៃ ក៏លោកមិនថា
លំបាកយ៉ាងណា អាត្មាស៊ូបាន ។
សមុទ្រសែនជ្រៅ នៅចាញ់ចិត្តម៉ែ
វាស់មិនបានទេ មើលថែគ្រប់ប្រាណ
ចិត្តម៉ែជាក់ សណ្ដោសទូន្មាន
ប្រដៅប្រិតប្រៀន អោយខុំធ្វើល្អ ។
ទន្លេម៉ែហែល ចំឡងកូនថ្លៃ
ទៅះត្រូវក្សិណក្ស័យ ដាក់ជីវិតផ្ដូរ
បើកូនបានសុខ ម៉ែសែនត្រេកអរ
ចិត្តលោកស្មោះសរ ត្រដរព្រោះកូន ។
គុណម៉ែសែនធំ គ្មានអ្វីផ្ទឹបាន
កូនៗគ្រប់ប្រាណ កុំភ្លេចម៉ែខ្លួន
ត្រូវថែរក្សា ក្រាបអោនលំទោន
គុណធ្ងន់ណាស់ស្ងួន ហែលឆ្លងមិនផុត ។
ទោះក្រឬមាន កូនកុំភ្លេចម៉ែ
មានតែមួយទេ អ្នកម៉ែកំសត់
បើជាតិក្រោយមាន សូមកុំអោយព្រាត់
ជាតិនេះសូមស្បថ សូមជាកូនម៉ែ ( ទៀត ) ។
និពន្ធ ដោយ ព្រះមហា ឆុង សុង ៦ ប្រយោគ