អបអរសាទរ​ គម្រប់​ខួប​ ២៥​ឆ្នាំ​របស់​អ៊ីនធឺណិត​

By , Comment
Share on Facebook Tweet on Twitter
២៣​ សីហា​ ២០១៦



មិត្ត​អ្នក​អាន​ស្គាល់​ហើយ​នូវ​ប្រព័ន្ធ​អ៊ីនធឺណិត​ (Internet​) ដែល​ជា​សេវាកម្ម​មួយ​អាច​បម្រើ​ នឹង​ជា​ជំនួយ​ការ​ដល់​ប៉ិនប្រសព្វ​ដល់​អ្នក​ប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក​ ចុះ​មិត្ត​អ្នកអាន​​ដឹង​ទេ​ថា​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​អ្វី​របស់​អ៊ីនធឺណិត​ ដែល​យើង​ធ្លាប់​ស្គាល់​ថា​វា​ជា​ World​ Wide​ Web​ (WWW​) នោះ​។

អ៊ីនធឺណិត​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ថ្ងៃ​ទី​ ២៣​ ខែ​សីហា​ ឆ្នាំ​១៩៩១​ ដោយ​លោក​ Tim​ Berners-Lee ហើយ​ក្នុង​ថ្ងៃ​នេះ​ដែរ​វា​ជា​ថ្ងៃ​ដ៏​ពិសេស​មួយ​ដែល​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ធ្វើ​ពិធី​ប្រារព្ធ​ខួប​គម្រប់ ២៥ ឆ្នាំ​របស់​ខ្លួន​ តាំង​ពី​បង្កើត​ប្រើប្រាស់​ជា​ផ្លូវ​ការ​រហូត​មក​ទល់​បច្ចុប្បន្ន​។ ទន្ទឹម​នេះ​ កម្មវិធី​ប្រារព្ធ​ខួប​នេះ​ត្រូវ​បាន​គេប្តូរ​​ឈ្មោះ​ថា​ Happy​ Internaut​ Day​ វិញ​ មិន​មែន​ Happy​ Internet​ Day​ នោះ​ទេ​ ការ​ប្តូរ​ឈ្មោះ​នេះ​គឺ​ គេ​ចង់​រំលឹក​ពី​ប្រវត្តិ​ដើម​របស់​អ៊ីនធឺណិត​ ដែល​ដើម​ឡើយ​អ្នក​ស្រាវ​ជ្រាវ​​ប្រើប្រាស់​ពាក្យ​ ​Internaut​ រហូត​ដល់​មាន​ការ​រីក​ចម្រើន​ខ្លាំង​ទើប​គេ​ប្តូរ​ទៅ​ជា ​Internet មក​ដល់​បច្ចុប្បន្ន​​​នេះ យ៉ាងណាមិញ​ យើង​ស្គាល់​ហើយ​ថា​ អ៊ីនធឺណិត​ជា​ផ្នែក​មួយដ៏​សំខាន់​​សម្រាប់​បំពេញ​​តម្រូវ​ការ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​រស់​នៅ​របស់​មនុស្ស​​ ហើយ​វា​មាន​ប្រយោជន៍​ជា​ច្រើន​ដែល​មនុស្ស​សព្វ​ថ្ងៃ​មិន​អាច​ខ្វះ​បាន​។

សូម​បញ្ជាក់​ផង​ដែល​ ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ពេល​បច្ចុប្បន្ន​មាន​មនុស្ស​ប្រើប្រាស់​ចំនួន​ ២.៧​ពាន់​លាន់​នាក់​ជុំវិញ​សកលលោក​ កំពុង​ប្រើប្រាស់​៕

ដកស្រង់​ :​ Kqube

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments