ឆ្នាំងបាយខ្មែរត្រូវយួនវាយបំបែក
មុខរបរធំៗរបស់ខ្មែរតាំងពីសម័យដើម និងកន្លងមកគឺ ធ្វើស្រែចម្ការ នេសាទ និងទទួលផលពីអនុផលធម្មជាតិដើម្បីចិញ្ចឹមកូន ចៅ និងបានទទួលការសិក្សាដែលមានគុណភាព។
ជាផលអវិជ្ជមាន យួនបានវាយបំបែកមុខរបរ ឬឆ្នាំងបាយខ្មែរតាមរយៈ
ឆ្នាំងបាយទី១ត្រូវបានបែក ៖
មុខរបរនេសាទត្រូវបានយួនវាយកម្ទេច តាមរយៈការប្រើប្រាស់ឧបករណ៍ល្មើសច្បាប់នៅគ្រប់ផ្ទៃទឹកដូចជាតំបន់ឆ្នុកទ្រូ តំបន់ចុងឃ្នៀស តំបន់តាមដងទន្លមេគង្គ តំបន់សមុទ្រ ។ល។ លើសពីនេះ ចំនួនអ្នកនេសាទយួនកាន់តែច្រើនដែលធ្វើឲ្យចំនួនអ្នកនេសាទខ្មែរបានថយចុះ និងបរិមាណត្រីក្នុងទឹក និងត្រីនេសាទបានប្រចាំថ្ងៃកាន់តែថយពីមួយថ្ងៃទៅមួយថ្ងៃ។ចុងបញ្ចប់ក្លាយជាទាសករនៅក្រៅស្រុក
ឆ្នាំងបាយទី២របស់ខ្មែរត្រូវបានបែក ៖
មុខរបរកសិកម្មត្រូវបានពលរដ្ឋបោះបង់ចោលជាបណ្តើរៗ ដោយសារតែការបង្កាត់ពូជកសិកម្មពីយួន ពូជខ្ទើយ និងទិន្នផលបានច្រើនតែត្រូវការតម្លៃដើមទុនខ្ពស់ដោយប្រើជីគីមី ។ លើសពីនេះ ទំនិញកសិកម្មត្រូវគ្របដណ្តប់ដោយទំនិញយួនដោយរដ្ឋយួនជួយជនជាតិគេឲ្យប្រកបកសិកម្មអាជីពនិងចំណាយទុនតិច ទិន្នផលខ្ពស់។ ទំនិញកសិកម្មខ្មែរបែរជាមិនអាចប្រណាំងនឹងទីផ្សារដោយការហូរចូលលើសលុប និងសម្លាប់តម្លៃផលិតផលកសិកម្មខ្មែរ។ទីបំផុត ក្លាយជាទាសករនៅក្រៅស្រុក
ឆ្នាំងបាយទី៣របស់ខ្មែរត្រូវបែកទាំងស្រុង
នៅពេលដែលដីសម្បទានសេដ្ឋកិច្ចផ្តល់ឲ្យក្រុមហ៊ុនយួន កម្មករយួនត្រូវមកជំនួសច្រើន និងជាពិសេសកៅស៊ូខ្មែរធ្លាប់តែលក់ឲ្យយួនបានចំណេញ តែឥទ្ឡូវយួនមានទីតាំងដាំកៅស៊៊ូច្រើនលើសលុប ទីបំផុតចម្ការកៅស៊ូខ្មែរមួយចំនួនអាចត្រូវលក់ឲ្យយួនដោយគ្មានទីផ្សារ និងខាតទុនដោយលក់បានតម្លៃថោក។ កម្មករក៏បាត់ឆ្នាំងបាយ និងក្រុមហ៊ុនខ្មែរក៏មានស្ថានភាពអាក្រក់ និងមុខរបរជនជាតិដើមភាគតិចក៏ត្រូវបាត់បង់។ឆ្នាំងបាយទី៤ របស់ខ្មែរក៏រងគ្រោះ
នៅពេលដែលជនជាតិយួនហូរចូលខុសច្បាប់ច្រើនលើសលុប សិប្បកម្ម សហគ្រាស និង ជំនួញមួយចំនួនរបស់ខ្មែរត្រូវជំនួសដោយយួននោះ ទៅអនាគត ឆ្នាំងបាយនេះត្រូវប៉ះទាំងខ្មែរអ្នកមាន អ្នកមធ្យម និងអ្នកក្រ។ឆ្នាំងបាយទី៥របស់ខ្មែរ ត្រូវបែក និងបែកទាំងស្រុងទៅអនាគត
នៅពេលដែលយួនហូរចូលកាន់តែច្រើន ជោគវាសនានៃការគ្រប់គ្រងរដ្ឋតាំងពីថ្នាក់ខ្ពស់រហូតដល់ថ្នាក់តូច ត្រូវបានជំនួសជាបណ្តើរៗដោយកូនយួន ទៅអនាគត សូម្បីតែប្រធានភូមិកូនខ្មែរក៏ពិបាកចាប់យកដែរ។ពស់លេបក្បាលកង្កែបបាត់ហើយ តែខ្លួន និងជើងកង្កែបនៅតែមានសង្ឃឹមឈ្នះបាន ករណីមានការចូលរួមយ៉ាងសកម្មនិងពេញលេញពីពលរដ្ឋ។
រូបភាពខាងក្រោមជាស្នាក់ការនិគមយួននៅចុងឃ្នៀស ខេត្ត សៀមរាប។
Household Vietnamese in Cambodia |
ខ្ញុំបាទ សូមធានាខុសត្រូវចំពោះមុខច្បាប់ករណីខាងលើ។
ប្រភព៖ ពីនេះពីនោះ