ជំងឺខ្សោយពោះវៀន (Irrtable Bowel Syndrome) មានការហៅផ្សេងគ្នាច្រើនយ៉ាង
ដកស្រង់ ពី កោះសន្តិភាព
តើអ្វីទៅជាជម្ងឺ ខ្សោយពោះវៀន?
គឺជាបណ្តុំរោគសញ្ញាទាំងឡាយណាដែលបញ្ជាក់ថា អ្នកជំងឺមានបញ្ហានៅក្នុងពោះវៀន។ ដោយខ្មែរយើង មិនទាន់មានពាក្យណាអាចបកប្រែឱ្យចំ និងស្រួលស្តាប់បាននៅឡើយទេ។ ជំងឺនេះត្រូវបានគេឱ្យឈ្មោះផ្សេងៗគ្នា ទៅតាមការនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការពន្យល់អ្នកជំងឺដូចជា ៖
- ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ
- ជំងឺខ្យល់ក្នុងពោះវៀន
- ហើមពោះវៀនជាដើម ។
- ជំងឺខ្យល់ក្នុងពោះវៀន
- ហើមពោះវៀនជាដើម ។
ជំងឺខ្សោយពោះវៀន ជាជំងឺមួយដែលគេជួបប្រទះញឹកញាប់ ជាពិសេសទៅលើអ្នកជំងឺដែលមកពិគ្រោះនៅផ្នែកថ្លើម-ក្រពះ-ពោះវៀន (លើសពី៥០%) ។
២-តើរោគសញ្ញានៃជំងឺខ្សោយពោះវៀនមានអ្វីខ្លះ?
រោគសញ្ញានៃជំងឺខ្សោយពោះវៀនរួមមាន៖
-ការឈឺពោះរ៉ាំរ៉ៃ
-ចុកឆ្អល់ក្នុងពោះ
-តឹងណែនក្នុងពោះ
-ញ៉ាំឆាប់ឆ្អែតនិងរោគសញ្ញាមួយចំនួនទៀតដែលអាចឱ្យគេចែកជំងឺនេះជា៤ក្រុម ៖ -រាករ៉ាំរ៉ៃ (ក្រុមទី១) -ទល់លាមករ៉ាំរ៉ៃ (ក្រុមទី២) -រាកនិងទល់លាមកឆ្លាស់គ្នា (ក្រុមទី៣) -មិនមានរោគសញ្ញារាក ឬទល់ទេ (ក្រុមទី៤) ។

៣-តើជំងឺខ្សោយពោះវៀននេះ មាន លក្ខណៈធ្ងន់ធ្ងរដែរឬទេ?
ជាទូទៅជំងឺខ្សោយពោះវៀន វាមិនមានបង្កជាផលវិបាកធ្ងន់ធ្ងរទេ តែវាមានភាពរំខានខ្លាំងក្នុងជីវភាពរស់នៅរបស់អ្នកជំងឺ ។

៤-តើធ្វើយ៉ាងណាដើម្បីឱ្យដឹងថា អ្នកជំងឺមានជំងឺខ្សោយពោះវៀនពិតប្រាកដមែន?
ជាទូទៅការធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀន គឺពឹងផ្អែកទៅលើរោគសញ្ញាដែលផ្តល់ដោយអ្នកជំងឺ យ៉ាងណាមិញមានជំងឺមួយចំនួន អាចស្តែងចេញរោគសញ្ញាដូចជំងឺខ្សោយពោះវៀនដែរដូចជា ជំងឺរលាកពោះវៀនដោយសារមេរោគដំបៅពោះវៀន និងជំងឺមហារីកពោះវៀនជាដើម ។ ដូចនេះ ដើម្បីធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀនឱ្យបានសុក្រឹត អ្នកជំងឺគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម-ក្រពះ-ពោះវៀន ។

៥-តើមានវិធីអ្វីអាចបង្ការជំងឺនេះ បានដែរឬទេ?
ជំងឺនេះមិនទាន់មានវិធីបង្ការណាមួយជាក់លាក់ទេ ព្រោះមូលហេតុពិតប្រាកដនៃជំងឺខ្សោយពោះវៀន មិនទាន់បានត្រូវគេរកឃើញនៅឡើយ ប៉ុន្តែគេសង្កេតឃើញថា សុខភាពផ្លូវចិត្តមានការប៉ះពាល់យ៉ាងខ្លាំងទៅលើជំងឺនេះ ។ អ្នកដែលមានសម្ពាធការងារ ឬគ្រួសារច្រើន ភាគច្រើនមានបញ្ហានេះជាញឹកញាប់ ។ អ្នកដែលមានសុខភាពផ្លូវចិត្តល្អ ភាគច្រើនមិនមានបញ្ហានេះទេ ។

៦-តើជំងឺខ្សោយពោះវៀនអាចព្យាបាលជាឬទេ?
ជំងឺខ្សោយពោះវៀន ជាជំងឺមួយដែលអាចព្យាបាលជា ប៉ុន្តែអត្រាលាប់ឡើងមកវិញ គឺមានកម្រិតខ្ពស់ ការព្យាបាលទាមទារឱ្យមានការចូលរួមពីអ្នកជំងឺ ដើម្បីកាត់បន្ថយនូវអត្រាលាប់ឡើងមកវិញនេះ ។ ដូចបានរៀបរាប់ខាងលើ សុខភាពផ្លូវចិត្តជាកត្តាសំខាន់ ដើម្បីការពារកុំឱ្យលាប់ អ្នកជំងឺចាំបាច់ត្រូវកាត់បន្ថយភាពតានតឹងក្នុងចិត្ត យល់ច្បាស់ពីជំងឺរបស់ខ្លួន និងមានភាពជឿជាក់លើគ្រូពេទ្យ ។

៧-តើអ្នកជំងឺខ្សោយពោះវៀន គួរតមអ្វីខ្លះ?
ជាទូទៅចំណីអាហារមិនមែនជាកត្តាបង្កជាជំងឺខ្សោយពោះវៀននោះទេ ប៉ុន្តែចំណីអាហារមួយចំនួន អាចធ្វើឲ្យមានលេចចេញរោគសញ្ញាខ្សោយពោះវៀនកាន់តែច្បាស់ និងខ្លាំងក្លាផងដែរ ។ អ្នកជំងឺម្នាក់ៗ អាចឆ្លើយតបទៅនឹងចំណីអាហារខុសៗគ្នាដូចជា ៖

-អ្នកខ្លះហូបម្ជូរមិនបាន
-អ្នកខ្លះពិសាស៊ុតមិនបាន
-អ្នកខ្លះទៀតទទួលទានបន្លែមិនបាន ដូចនេះការតមអាហារ គឺធ្វើទៅតាមករណីរបស់អ្នកជំងឺម្នាក់ៗ ។

បញ្ជាក់៖ ដោយជំងឺខ្សោយពោះវៀនជាជំងឺមួយ ដែលគេតែងជួបប្រទះញឹកញាប់ តែរោគសញ្ញានៃជំងឺនេះ មានការភាន់ច្រឡំទៅនឹងជំងឺមួយចំនួន ដែលអាចមានលក្ខណៈធ្ងន់ធ្ងរ អ្នកជំងឺដែលមានរោគសញ្ញានៃជំងឺខ្សោយពោះវៀន គួរតែជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ផ្នែកថ្លើម-ក្រពះ-ពោះវៀន ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ និងទទួលនូវសេវាព្យាបាលឱ្យបានត្រឹមត្រូវ ។ «ចូរយល់ដឹងអំពីបញ្ហាសុខភាពខ្លួនឱ្យបានគ្រប់គ្នា ដើម្បីសុខុមាលភាពយូរអង្វែង» ៕
0 Comments