សុខភាព៖ អេម៉ូក្លូប៊ីនគឺជាវត្តមានសារធាតុប្រូតេអ៊ីនម៉្យាង ដែលសំបូរទៅដោយសារធាតុរ៉ែ ចូលទៅផ្ទុកនៅក្នុងកោសិកាឈាមក្រហម។ ប្រូតេអ៊ីនមួយនេះ មាននាទីដឹកនាំអុកស៊ីសែន ទៅគ្រប់សារពាង្គកាយទាំងអស់។
បើនិយាយពីតួនាទីដ៏សំខាន់ វាបានបញ្ជូនអុកស៊ីសែនពីសួត ចូលទៅតាមគោលិការាងកាយ ដើម្បីអោយកោសិកាភាវៈរស់ អាចដំណើរការទៅតាមមុខងារដ៏សមស្រប និងជួយបញ្ចេញឧស័ន្មកាបូនិចចេញពីរាងកាយ។
នៅពេលដែលមនុស្សម្នាក់ កង្វះសារធាតុមួយនេះ វាអាចបង្កអោយកើតរោគសញ្ញាមួយចំនួន ដូចជា ឆាប់អស់កំលាំង ចុះខ្សោយ ដំណកដង្ហើមខ្លីៗ វិលមុខ ឈឺក្បាល ស្បែកឡើងស្លេក ប្រែសក្រចក ចង្វាក់បេះដូងដើរញាប់ និង មិនសូវឃ្លាន។
ដើម្បីគេចចេញពីបញ្ហាសុខភាពទាំងនេះ អ្នកគួរជ្រើសយករបបអាហារខាងក្រោមនេះយកមកពិសារ៖
១, ញ៉ាំអាហារ ដែលសំបូរទៅដោយជាតិរ៉ែខ្ពស់ដូចជា ថ្លើម សាច់ក្រហម បង្កង តៅហ៊ូ ស្ពៃ គ្រាប់អាល់ម៉ុង និង បន្លែស្លឹកបៃតង។
២, ទទួលទានវីតាមីនស៊ី មានដូចជា ល្ហុង ក្រូច ក្រូចឆ្មារ ស្ត្រ៊រប៊ឺរី ម្ទេសប្លោក ផ្កាស្ពៃ ក្រូចថ្លុង ប៉េងបោះ និង ពពួកស្ពៃ។
៣, ទទួលទានអាហារមានសារធាតុ ហ្វូលីកអាស៊ីដ ដែលមាននៅក្នុងប្រភេទអាហារដូចជា បន្លែបៃតង ថ្លើម បាយ សណ្តែកបណ្តុះ សណ្តែកស្ងួត ចេក គ្រាប់ធញ្ញជាតិ ផ្កាស្ពៃ។
៤, ពពួកផ្សិត មានផ្ទុកអាស៊ីដហ្វូលីក រ៉ែ ហ្វាយប៊ឺ និង ម៉ងហ្កាណែស។
៥, ផ្លែប៉ោមៈ ទទួលទានក្នុងមួយថ្ងៃមួយផ្លែ គឺអាចរក្សាកំរិតជាតិអេម៉ូក្លូប៊ីននៅក្នុងរាងកាយបានល្អ។ ក្រៅពីនេះ នៅមានផ្លែទទឹមផងដែរ។
0 Comments