មានព្រឹត្តិការណ៍ពីរដែលបានបង្វែរស្ថានការណ៍ និងបន្សាបរឿងរលកកម្តៅបញ្ហាបូរ ភាពទឹកដី

By , Comment
Share on Facebook Tweet on Twitter
មានព្រឹត្តិការណ៍ពីរដែលបានបង្វែរស្ថានការណ៍ និងបន្សាបរឿងរលកកម្តៅបញ្ហាបូរ ភាពទឹកដី ជាពិសេសទៀតនោះ ត្រូវ
បន្លប់ដល់ប្រជាពលរដ្ឋទូទៅ និងអង្គការសង្គមស៊ីវិល មួយចំណែកទៀត កុំឱ្យចាប់អារម្មណ៍ជាមួយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង៖

ព្រឹតិ្តការណ៍ទី១:


បានបង្វែរកម្លាំងចលករ ជាលក្ខណៈជាតិនិយម ផុសចេញពីស្រទាប់យុវវ័យ ជាយុវជនកំពុងយកចិត្តទុកដាក់និងតាមដានរឿងព្រំដែន បានឱ្យងាកមកតាមដានរឿង
បង្រ្កាបបទលើ្មសព្រៃឈើម្តងវិញ ក្នុងទ្រុងទ្រាយមួយដ៏ធំ យ៉ាងកក្រើកមេឃកក្រើកដី ស្ទើរតែផ្អៀងផែនដីទៅហើយ។ ករណីទាំងនេះហើយ បានអូសបន្លាយចាប់ពីខែមករា មកដលើពេលនេះ មិនទាន់ឃើញមានចាត់វិធានការណាមួយ ទៅលើជនទុច្ចរិតតាមផ្លូវតុលាការឡើយ។


ព្រឹតិ្តការណ៍ទី២:


ករណីមានអំពើឃាតកម្ម សាហាវឃោរឃៅ លើរូបលោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កាដា ឆ្នាំ២០១៦ កន្លងទៅនេះ។ ចំណុចនេះហើយ វារិតតែជំរុញ ឱ្យប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវីលទាំងអស បានទម្លាក់ចោលនូវសកម្មភាពរបស់ខ្លួនទាំងស្រុង ដើមី្បតាមដានព្រឹត្តិហេតុនៅកណ្តាលទីក្រុុងភំ្នពេញដ៏សោកសៅនេះវិញ។
Kem ley was killed,កែម​ ឡី
លោកបណ្ឌិត កែម ឡី ត្រូវ ឃាតករ បាញ់សម្លាប់ 

ដូច្នេះ មួយរយៈពេលកន្លងមកនេះ តាមការសង្កេតតាមដានរបស់យុត្តិធម៌សង្គម ឃើញថាសកម្មភាពរបស់សកម្ម
ជនអ្នកស្នេហាជាតិនិងអ្នកឃ្លាំមើលអំពីបញ្ហាព្រំដែន ហាក់បីដូចជា មិនសូវសកម្មដូចពេលមុនៗឡើយ។

ប្រភព៖ ពីនេះពីនោះ


ព្រំដែន កម្ពុជា,Cambodia Border

ព្រំដែន កម្ពុជា,Cambodia Border

ព្រំដែន កម្ពុជា,Cambodia Border

ព្រំដែន កម្ពុជា,Cambodia Border

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments