ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ ដាក់ពន្ធនាគារ ចំនួន៧ឆ្នាំ ក្រោមបទចោទចំនួន៣បទល្មើស ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
លោក លោក ហុង សុខហួរ ត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីកាឲ្យឃុំខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ក្រោមបទចោទចំនួន ៣បទល្មើស រួមមាន បទបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ការចាប់ខ្លួននេះ ធ្វើឡើង២ថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួន ដោយចោទប្រកាន់ថា លោក ហុង សុខហួរ ក្បត់ជាតិ ដែលហ៊ានលួចក្លែងឯកសារ សន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលថាសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
from ព័ត៌មានថ្មីៗ http://bit.ly/2f8Oy4t
via IFTTT
0 Comments