របបតិរច្ឆាន!!!
នៅក្នុងសង្គមមួយដែលមនុស្សមិនរក្សានូវធម៌ (សេចក្ដីល្អ) សង្គមនោះនឹងជួបនូវ
ការកាប់សម្លាប់ ការលួចឆក់ប្លន់ ការផិតក្បត់ ការនិយាយពាក្យមុសា ការសេពគ្រឿងស្រវឹង និងគ្រឿងញៀនដោយជៀសមិនផុតដែលមិនខុសពីសង្គមតិរច្ឆាននោះទេ។ ជាក់ស្ដែងនៅក្នុងស្រុករំដួលយើងបច្ចុប្បន្នមិនខុសអីទៅនឹងសង្គមតិរច្ឆាននោះដែរព្រោះពោរពេញទៅដោយការកាប់សម្លាប់បៀតបៀនអ្នកដទៃ ការលួចឆក់ប្លន់ ការផិតក្បត់ ការនិយាយពាក្យមុសា ការសេពគ្រឿងស្រវឹង និងគ្រឿងញៀន។ សូម្បីតែអ្នកបួសក៏ពួកវាហ៊ានលើកដៃសម្លាប់ដែរ! ជាពិសេសអ្នកដែលហ៊ានបញ្ចេញមតិរិះគន់ ឬក៏អ្នកដែលប្រឆាំងទៅនឹងរដ្ឋាភិបាលត្រូវបានគេសម្លាប់ដោយមិនដែលរកមុខឃាតករពិតយកមកផ្ដន្ទាទោសម្ដងណាឡើយ។ ទាំងអស់នេះហើយដែលយើងអាចឲ្យឈ្មោះបានថាយើងទាំងអស់គ្នាកំពុងតែរស់នៅក្នុងរបបតិរច្ឆានដែលសម្បូរទៅដោយ សត្វពស់វែក សត្វតោ សត្វខ្លា សត្វឆ្កែចចក សត្វក្រពើ សត្វរមាស សត្វក្អែប សត្វខ្យាដំរី សត្វក្អែក និងសត្វសាហាវដទៃទៀត...។ល។ ដើម្បីគេចផុតពីរបបតិរច្ឆាននេះកូនខ្មែរទាំងអស់ត្រូវរក្សានូវធម៌ (សេចក្ដីល្អ) ហើយដើម្បីរក្សានូវធម៌បាននៅក្នុងឆ្នាំ ២០១៨ខាងមុខ កូនខ្មែរត្រូវតែប្ដូររបបតិរច្ឆានមួយនេះសិន!!! ២០១៨ ត្រូវតែប្ដូរ...
Picture: From Facebook |
ប្រភព: ពីនេះពីនោះ