អ្នកមានឈាមប្រភេទ O
ប្រភពៈ my lekha
ប្រែសម្រួលដោយ៖ កែវ ដាឡែន
អ្នកដែលមានឈាមប្រភេទ O ជាមនុស្សពិសេសណាស់ព្រោះពួកគេអាចផ្តល់ឈាមទៅកាន់អ្នកមានគ្រុបឈាមគ្រប់ប្រភេទ ប៉ុន្តែពួកគេអាចទទួលវិញបានតែឈាមប្រភេទដូចគ្នាប៉ុណ្ណោះ។ អ្វីដែលធ្វើអោយពួកគេពិសេសមិនមែនមានតែប៉ុណ្ណឹងទេ បើពួកគេមានជំងឺអ្វីមួយគឺជំងឺកម្រតែម្តងប៉ុន្តែមិនមែនជាជំងឺដែលធ្ងន់ធ្ងរ ឬប៉ះពាល់ដល់អាយុជិវិតឡើយ ប៉ុន្តែពួកគេក៏មានបុគ្គលិកលក្ខណៈយ៉ាងពិសេសផងដែរ។ មានភាពជាអ្នកដឹកនំា សកម្ម កំលំាងខ្លំាងខ្លា យកចិត្តទុកដាក់ខ្ពស់ មានអំណាច និងចេះច្នៃប្រឌិត។ យ៉ាងណាមិញ ជំងឺដែលពួកគេអាចនឹងជួបប្រទះនោះមានដូចជា ដំបៅក្រពះ អ័រម៉ូនក្រពេញទីរ៉ូអ៊ីតទាប និងខ្វះជាតិអ៊ីយ៉ូដ។
នៅជប៉ុន មនុស្សដែលមានឈាមប្រភេទ O តែងតែជួបជាមួយមនុស្សដែលមានលក្ខណៈប្រាកដប្រជា។ ការសម្ភាសន៏ការងារនៅប្រទេសជប៉ុន ជាញឹកញាប់គេតែងតែសួរបេក្ខជនថាពួកគេមានឈាមប្រភេទអី ព្រោះគេជឿថាអ្នកដែលមានឈាមប្រភេទ O ជាមនុស្សមានទំនួលខុសត្រូវ ខំធ្វើការ មានរបៀបរៀបរយ ផ្តោតអារម្មណ៏ គិតគូរហ្មត់ចត់ ឆាប់យល់ការ ច្បាស់លាស់ និងការនិយាយស្តីសមហេតុផល។ ប៉ុន្តែ ពេលស្រ្តេសពួកគេនឹងម៉ួរម៉ៅហើយធ្វើអោយខ្លួនឯងរវល់ និងបញ្ចេញកំហឹងដោយការធ្វើអ្វីមួយមិនបានគិត។ ពួកគេថែមទំាងមានកម្រិតជាតិអាស៊ីដក្នុងក្រពះខ្ពស់ជាងអ្នកដែលមានគ្រុបឈាមប្រភេទផ្សេងៗ ដូច្នេះទើបឧស្សាហ៏ធ្វើអោយឆ្អល់ពោះដែលជាហេតុបង្ករអោយទៅជាជំងឺក្រពះ។ អ្នកដែលមានឈាមប្រភេទ O គួរតែជៀសវាងកាហ្វេ និងជាតិស្រវឹង និងសូមណែនំាអោយហាត់ប្រាណអោយបានញឹកញាប់ផង៕
0 Comments