រយពាន់ស្មោះអូន

By , Comment
Share on Facebook Tweet on Twitter
រយពាន់ស្មោះអូន
 1/ក្រោមពន្លឺច័ន្ទកាន់ដៃនឹមនួន    រាត្រីស្ងាត់សូន្យយើងពីរអង្គា
កៀកកើយណែបនិត្យអារម្មណ័ដិតគ្នា ក្រោមដួងចន្ទ្រាសាស័ព្ទសំដី៕

2/រូបអូនល្អស្រស់ដូចទាវតូចតន់   បងក្រេបមិនឆ្អន់សម្ផស្សពិសី
ផ្ទះអូនមាត់ស្ទឹងក្បែរតោថ្មថ្មី         ស្ទឹងសែនភក្ដីស្រួយអើយកុំព្រួយ៕

 IR/ ដំរីជាន់ខ្លាជួយចាំសាក្សី       រយពាន់ស្នេហ៍ស្រីថែពន្លកត្រួយ
បងស្មោះតែអូនស្ងួនពៅពាលមួយ រក្សាចិត្តមួយរយពាន់ស្រឡាញ់៕

3/ក្រោមមេឃបងអូនស្មោះស្ម័គ្រឥតប្រែ សូមឲ្យដួងខែថែចិត្តស្រឡាញ់
បងស្មោះតែអូនទោះមារមកផ្ចាញ់   ក៏បងស្រឡាញ់លុះក្ស័យសង្ខារ៕








ដំរីជាន់ខ្លា 15 -08 -2016
បុរសកំសត់ ថៃ ធីម

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments