ប្រើម្រាមដៃយើង ខ្មែរអើយចាំចុះ ប្រើត្រូវជាតិថ្កើង ល្បីល្បាញជាតិរស់ ...

By , Comment
Share on Facebook Tweet on Twitter
ម្រាមសំណាង

1/ម្រាមដៃទាំងដប់               ប្រើបានម៉ាចប់        គ្រប់បែបគ្រប់យ៉ាង
ប្រើត្រឹមត្រូវត្រង់                   ការពារកសាង        នាំជាតិសំណាង
                                          បានរីកចម្រើន៕
2/ប្រើឥតប្រយោជន៍            អាចនាំជាតិខ្លោច    ក្តីទុក្ខទ្វេកើន
ប្រើការវាយតប់                    លួចឆក់ឌឺផ្គើន         កាចកោងព្រហើន
                                          នាំក្ដីវិនាស៕
3/ប្រើប្រព្រឹត្តិល្បែង             បៀរប៉ោងស្រីក្មេង   ភ្លេចបាយភ្លេចផ្ទះ
ជល់មាន់គ្រឿងញៀន           វាយតប់ព្រលះ        ប្រជែងយកឈ្នះ
                                        យកតែផ្លូវខុស៕
4/ប្រើម្រាមដៃយើង            បានប្រយោជន៍ឡើង ខ្មែរអើយចាំចុះ
ប្រើត្រូវជាតិថ្កើង                 ល្បីល្បាញជាតិរស់     នាំគ្នាចុះឈ្មោះ
                                       ដោះដូរឲ្យបាន៕
5/ដូរមេដឹកនាំ                    នាំជាតិខ្ទេចខ្ទាំ             ជានពាលសាមាន្យ
បោះឆ្នោតទម្លាក់               ទើបជាតិក្សេមក្សាន្ត      នាំខ្មែរគ្រប់ប្រាណ
                                        រស់ក្នុងសេរី៕

ដំរីជាន់ខ្លា 12-08-2016
បុរសកំសត់ ថៃ ធីម

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments