គិតត្រូវធ្វើត្រូវនិយាយត្រូវ ធម៌បង្ហាញផ្លូវព្រះសម្ពុទ្ធ

By , Comment
Share on Facebook Tweet on Twitter

ត្រឹមត្រូវត្រង់


1/គិតត្រូវធ្វើត្រូវនិយាយត្រូវ                   ធម៌បង្ហាញផ្លូវព្រះសម្ពុទ្ធ
ព្រះទ្រង់ទូន្មានបរិសុទ្ធ                           នាំសត្វចាកផុតក្ដីទុក្ខា៕

2/រើសបានមេល្អស្មោះត្រូវត្រង់             នាំជាតិផូរផង់រាស្ត្រសុខា
ដឹកនាំប្រទេសល្បីអស្ចារ្យ                     រុងរឿងថ្លៃថ្លារាស្ត្រចម្រើន៕

3/ រើសមេខិលខូចពាលបាតុផ្សា           ចេះត្រឹមឡូឡាអួតក្រវ៉ើន
នាំជាតិលិចលង់ល្ងង់កើតច្រើន            ខ្លៅថ្កើងចម្រើនចេះត្រឹមឈ្លោះ៕

4/មេល្អគិតល្អដឹកនាំល្អ                       ត្រឹមត្រង់ស្មោះសចំណេះខ្ពស់
មានមេបែបហ្នឹងជាតិយើងរស់              រាស្ត្រលែងរងគ្រោះរស់លែងភ័យ៕

5/មេក្បត់ជាតិសំពាតញាត់លុយ           កេរ្តិ៍រលួយស្អុយមិនខ្វល់អី
ខំដេករកនឹកល្បិចបំភ័យ                       ដល់រាស្ត្រប្រុសស្រីឲ្យខ្លបខ្លាច៕

6/ដូរក្រវ៉ាត់ចោលមេខិលខូច                 កិបគេងលបលួចក្នុងអំណាច
យកតួនាទីទៅបន្លាច                           ប្រើចិត្តបិសាចនាំជាតិក្ស័យ៕

ដំរីជាន់ខ្លា 10 - 08 - 2016
បុរសកំសត់ ថៃ ធីម

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments