អាហារ៥ប្រភេទដែលសំបូរជាតិដែកខ្ពស់

By , Comment
Share on Facebook Tweet on Twitter
អាហារ៥ប្រភេទដែលសំបូរជាតិដែកខ្ពស់
 ប្រភព​ៈ​  my lekha
 ប្រែ​សម្រួលដោយ៖ កែវ ដាឡែន​ 

ជាតិដែកជាជាតិម្យ៉ាងដែលរាងកាយមិនអាចខ្វះបានក្នុងការផលិតជាតិក្រហមនៃឈាម ជាប្រ៉ូតេអ៊ីនដែលអនុញ្ញាត្តិអោយកោសិកាឈាមក្រហមនំាយកអុកស៊ីហ្សែនទៅកាន់ផ្នែកជាច្រើននៃរាងកាយ។ អ្នកជំនាញខាងសុខភាពបានអោយដឹងថា បុរសត្រូវការធាតុដែកហោចណាស់ ៨មីលីក្រាម ជារៀងរាល់ថ្ងៃ ខណះស្រ្តីត្រូវការដល់ទៅ ១៨មីលីក្រាម។
ជាទូទៅ មនុស្សភាគច្រើនចូលចិត្តលេបវីតាមីនបំប៉នជាតិដែកជាងការទទួលទានអាហារដែលមានជាតិដែក ប៉ុន្តែបើប្រៀបធៀប វីតាមីនក៏នៅតែមិនឈ្នះរបស់ស្រស់ដែរ។ ដូច្នេះ សំរាប់អ្នកដែលចង់ដឹងថាអាហារអ្វីខ្លះដែលសំបូរទៅដោយជាតិដែក សូមមកមើលទំាងអស់គ្នាដូចខាងក្រោម។
អ៊យស្ទ័រ
អាហារដែលសំបូរជាតិដែកជាងគេបំផុតគឺ អ៊យស្ទ័រ។ ទទួលទានអ៊យស្ទ័រ៣គ្រាប់អ្នកនឹងទទួលបានជាតិដែក ៦.៧មីលីក្រាម។ ក្រៅពីជាតិដែក​ វាក៏មានផ្ទុកនូវសារធាតុសំខាន់ៗជាច្រើនផ្សេងទៀតដូចជា ស័ង្កសី​ និងប្រ៉ូតេអ៊ីនជាដើម។
កូនស្ពៃ
ប្រភពនៃជាតិដែកដែលមានតំលៃមួយទៀតនោះគឺ កូនស្ពៃ។ គ្រាន់តែស្លឹកពណ៏បៃតងរបស់វាមានជាតិដែកមួយគំនរទៅហើយ។ កូនស្ពៃឆ្អិនមួយចានចង្កឹះមានជាតិដែក ៦.៤មីលីក្រាម។
សណ្តែកស
សណ្តែកសកន្លះពែងមានជាតិដែក ៣មីលីក្រាម ប៉ូតាស្យ៉ូម ៥០០មីលីក្រាម និងហ្វៃប៊ឺ ៦មីលីក្រាម។ មិនត្រឹមតែប៉ុណ្ណឹង សណ្តែកសមានផ្ទុកកាល់ស្យ៉ូម វីតាមីនB ប្រឆំាងអុកស៊ីតកម្ម និងប្រ៉ូតេអ៊ីនយ៉ាងច្រើន។
គ្រាប់ល្ងរ
គ្រាប់ល្ងរមានក្លិន និងរសជាតិឈ្ងុយគួរអោយទទួលទាន។ ល្ងរមួយពែងមានផ្ទុកជាតិដែក ៥.២មីលីក្រាម គ្រាប់ល្ងរងាយស្រួលទទួលទានណាស់។ យើងអាចបន្ថែមវាជាមួយអាហារជាច្រើនមុខក៏ដូចជាបង្អែមផងដែរ រីឯចាស់ៗពីដើមចូលចិត្តលីងល្ងរទទួលទានជាមួយបាយណាស់។ ប៉ុន្តែទោះជាយ៉ាងណា ល្ងរក៏មានផ្ទុកសារធាតុខ្លាញ់ច្រើនផងដែរ។
ថ្លើមគោ
អ្នកណាខ្លះដែលដឹងថាថ្លើមគោជាប្រភពនៃជាតិដែក? ត្រឹមតែមួយបន្ទះមានជាតិដែកដល់ទៅ ៤មីលីក្រាម ទៅហើយ។ ជាមួយគ្នាផងដែរ ថ្លើមគោមានផ្ទុកវីតាមីនជាច្រើនដូចជា ប្រ៉ូតេអ៊ីន វីតាមីន B-Complex វីតាមីនD និងវីតាមីនA៕





Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments