និស្ស័យស្នេហ៍

By , Comment
Share on Facebook Tweet on Twitter

និស្ស័យស្នេហ៍


1/ជំនោររាត្រីស្រីសើចសប្បាយ    បងនឹកឆោមឆាយកាយប្រុសឯកា
ស្ដាប់ចង្រិតយំព្រួយបាត់សង្សារ     សង្ស័យជីវ៉ាភ្លេចប្រុសកំសត់៕

2/ដំរីជាន់ខ្លាខ្លាជិះដំរី                    បងនឹងពិសីបានសច្ចារ្យស្បថ
ស្មោះស្នេហ៍លុះក្ស័យគ្មានថ្ងៃណាក្បត់ តោថ្មចាំកត់កំណត់ត្រាស្នេហ៍៕

  IR/ស្ពានថ្មស្ពានដែកអ្នកជាសាក្សី    ស្ទឹងសែនកវីសច្ចារ្យស្បថស្បែរ
រូបស្រីតែមួយភ្ជាប់និស្ស័យស្នេហ៍       ស្មោះមិនប្រូលប្រែលុះក្ស័យសង្ខារ៕

3/ដំរីជាន់ខ្លាកំណើតស្នេហ៍ស្មោះ     បងលង់សម្រស់ស្រស់ឆោមជីវ៉ា
សូមភ្ជាប់និស្ស័យជាគូរសង្សារ      ជាតិឈ្នះពេលណាបងដណ្ដឹងពៅ៕

ដំរីជាន់ខ្លា 05 08 2016
បុរសកំសត់ ថៃ ធីម

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments