កំណាព្យ​ៈ​ យកចាស់ផ្លាស់ថ្មី

By , Comment
Share on Facebook Tweet on Twitter
យកចាស់ផ្លាស់ថ្មី


1/រាជការសម្ដេចល្អអស់យ៉ាង   រឿងរ៉ាវគ្រប់យ៉ាងសឹងឃើញសព្វ
ពូកែលេខមួយល្អគ្រប់ដប់        ជំនាញប្រសប់ខាងផ្លាស់ប្ដូរ៕

2/បឹងត្រពាំងស្ទឹងរ៉ែធនធាន    មន្ទីរវិមានគេដោះដូរ
ទីលានកីឡាព្រែកស្ទឹងអូរ        ត្រូវលក់ទិញដូរស្រេចតែចិត្ត៕

3/ល្អអីយ៉ាងនេះល្អអស់ដៃ      លៃលកកែខៃលក់មិនគិត
វត្ថុបុរាណគួរអាណិត               កាប់គាស់កាយជិតហិនរលាយ៕

4/យកចាស់ផ្លាស់ថ្មីដីដោះដូរ   រាស្ត្រខ្មែរដេកថ្ងូរមិននិយាយ
ឃើញមិនហ៊ានស្ដីខ្លាចអន្តរាយ  រាជការត្បាញអាយរឹតបានចិត្ត៕

ដំរីជាន់ខ្លា 03 08 2016
បុរសកំសត់ ថៃ ធីម
ប្ដូរ​ តោ​បុរាណ​ 

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments