ប្លែកៗ​ បុរស​ឥណ្ឌា​ កើត​ជំងឺ​កម្រ​ចូល​ចិត្ដ​​លេប​​កាំបិត​ស្រួច​ៗ​ដល់ ៤០ ផ្លែ

By ,
Share on Facebook Tweet on Twitter

ក្រុង​ហ្គឺរដាស្ពឺ: ចារ​ណែល ស៊ីញ អាយុ ៤២ ឆ្នាំ ត្រូវបាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​សហ​ប្រតិប​ត្ដិការ​ក្នុង​ទីក្រុង​ហ្គឺរដាស្ពឺ​ ប្រទេស​ឥណ្ឌា បន្ទាប់​ពី​ត្អូញ​ត្អែរ​ឈឺ​ពោះ​ធ្ងន់​ធ្ងរ​។ 
អ្វីដែល​បុរស​រូបនេះ​មិន​បាន​ប្រាប់​នោះ​គឺថា លោក​បាន​លេប​កាំបិត​មុខ​ស្រួច ៤០ ផ្លែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មុន​នេះ។ 
ដោយ​មាន​ស្ថានភាព​ជំងឺ​ដ៏កម្រ​ហៅថា PICA​ លោក ស៊ីញ បាន​ប្រាប់​ថា លោក​ពិត​ជា​ចង់​លេប​កាំបិត​នេះ។ អ្នក​ជំងឺ​ PICA ខ្លះ​ទៀត​ស្រេក​ឃ្លាន​ហូប​របស់​គ្រប់​ប្រភេទ​ មាន​ចាប់ពី​ខ្សាច់​រហូត​ដល់​សាប៊ូ និង​អេប៉ុង។ 
វេជ្ជប​ណ្ឌិត ជីទីន​ឌ័រ ម៉ាល​ហូត្រា បាន​ថ្លែង​ប្រាប់​ក្រោយ​ពី​ធ្វើ​ការ​វះកាត់​ ៥ ម៉ោង​ជាមួយ​សហការី​របស់​លោក​ថា៖ «​ពិតជា​គួរឲ្យ​ស្រៀវ​ខ្លាំង​ណាស់​ ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​អ្វី​​ចម្លែក​បែប​នេះ​នោះ​ទេ​ក្នុង​មួយ​អាជីព​ខ្ញុំ​នេះ»។ 
ការវះ​កាត់​ជោគ​ជ័យ អ្នក​ជំងឺ​ក៏អាច​អាច​វិល​ទៅ​ផ្ទះបាន៕
AFP, Phnompenh post 

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.