តោថ្មប្រល័យស្នេហ៍

By , Comment
Share on Facebook Tweet on Twitter

តោថ្មប្រល័យស្នេហ៍

តោថ្មប្រល័យស្នេហ៍


1/ស្ពានថ្មស្ពានដែកចែកវណ្ណៈស្នេហ៍  តោថ្មឈរក្បែរធ្វើម្ចាស់សាក្សី
អនុស្សាវរីយ៍បងរួមពិសី                សច្ចារ្យភក្ដីលុះជីវិតក្ស័យ៕

2/ជើងឈរលើស្ពានគយគន់ទឹកហូរ រលកថ្ងួចថ្ងូរអារម្មណ៍មមៃ
ហេតុអីស្នេហ៍យើងត្រូវគេប្រល័យ     តោចាស់ផ្លាស់ថ្មីឥតក្ដីមេត្តា៕

R /ភូមិអាចារ្យលាក់លាក់កប់រឿងពិត ស្នេហ៍បងវរមិត្តធ្លាប់ស្បថសច្ចារ្យ
រួមចិត្តស្ម័គ្រស្មោះលុះអស់សង្ខារ       ហេតុអីជីវ៉ាក្បត់ស្នេហ៍ភក្ដី៕

3/តោអើយតោថ្មអ្នករត់ទៅណា       អ្នកធ្លាប់មេបារប្រុសរួមពិសី
តោថ្មស្ទឹងសែនដែនដីកវី                ផ្លាស់ទ្រនំថ្មីប្រល័យស្នេហ៍ខ្ញុំ៕

ដំរីជាន់ខ្លា 04 08 2016
បរុសកំសត់ ថៃ ធីម

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments