ឈាមខ្មែរឈប់ហូរ
1/ខ្មែររួមផ្លាស់ប្ដូរ ឈាមខ្មែរឈប់ហូរ ខ្មែររស់សុខសាន្ត
ដូរមេដឹកនាំ កំណាចសាមាន្យ យកមេក្លាហាន
ការពាររាស្ត្រខ្មែរ៕
2/ពីរដប់ប្រាំបី រាស្ត្រខ្មែរប្រុសស្រី គ្រប់ភូមិក្រុងស្រែ
ចេញមកផ្លាស់ប្ដូរ មេដឹកនាំខ្មែរ ជាតិខ្មែរប្រួលប្រែ
មានសិទ្ធិសេរី៕
3/ឈាមខ្មែរលែងហូរ ខ្មែររស់ថ្លៃថ្នូរ នៅលើទឹកដី
ចិញ្ចឹមជីវិត រស់លែងភិតភ័យ រស់មានសេរី
លើដីខេមរា៕
4/មិនដូរខ្មែរស្លាប់ ជាតិរលាយឆាប់ បាត់បង់រដ្ឋា
ឈាមខ្មែរហូរដាប ឈាមអ្នកស្នេហា ការពារសាសនា
ជាតិសាសន៍ទឹកដី៕
5/ឆាប់ឡើង!ឆាប់ឡើង! សង្គ្រោះជាតិយើង ពីរដប់ប្រាំបី
ឈាមខ្មែរឈប់ហូរ ដូរយកសេរី ការពារទឹកដី
រាស្ត្រខ្មែរឧត្ដម៕
ដំរីជាន់ខ្លា 01 08 2016
បុរសកំសត់ ថៃ ធីម
0 Comments