ព្រះចៅអធិការវត្តព្រះពុទ្ធមានសេរីត្រូវចោរប្លន់អារកយកលុយបាន២០ម៉ឺនរៀល

By , Comment
Share on Facebook Tweet on Twitter
សព្វថ្ងៃនេះរស់នៅក្នុងសង្គមមួយដែលពោរពេញទៅដោយភាពភ័យខ្លាច ។
ព្រះចៅអធិការវត្តព្រះពុទ្ធមានសេរីត្រូវចោរប្លន់អារកយកលុយបាន២០ម៉ឺនរៀល

ប្រភព​ៈ​   ព្រះសង្ឃ​ Chea Tong Hai

ព្រះចៅអធិការវត្តព្រះពុទ្ធមានសេរីត្រូវចោរប្លន់អារកយកលុយបាន២០ម៉ឺនរៀល



ខេត្តកំពង់ស្ពឺ៖ ព្រះចៅអធិការវត្តព្រះពុទ្ឋមានសិរី ព្រះនាម ទឹម តេង ព្រះជន្ម៦៣ព្រះវស្សាត្រូវបានគេប្រទះឃើញសុគតនៅក្នុងវត្តក្បែរគ្រែសម្រាប់សឹងបាន បង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង៦ព្រឹក នៅក្នុងភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួចជាតំបន់ដាច់ស្រយាល ។
បើតាមការឲ្យដឹងពីសមត្ថកិច្ចថាករណីនេះមិនមែនជាឃាតកម្មដោយគំនុំនោះទេ តែវាជាករណីប្លន់អារកសម្លាប់ ដោយសារបក្សពួកក្រុមចោរប្លន់មួយក្រុម(មិនដឹងចំនួនពិតបា្រកដ)ដែលសមត្ថកិច្ចបានសន្និដ្ឋានករណីនេះបានកើតឡើងម៉ោងប្រមាណ២២និង០០នាទីយប់ខណះព្រះចៅអធិការកំពង់អង្គុយអានសៀវភៅធម៏នៅក្នុងវត្តខាងលើ ។
បើតាមការសន្និដ្ឋានពីមតិប្រជាពលរដ្ឋបាននិយាយថាជនសង្ស័យអាចប៉ាន់ប្រម៉ាណថាព្រះចៅអធិការមានលុយច្រើន ដោយសារវត្តខាងលើទើបមានប្រជាពុទ្ឋបរិស័ទដង្ហែអង្គកឋិនទានចូលកាលពីពេលថ្មីៗនេះ។
ប្រភពនិយាយទៀតថា ប៉ុន្តែក្រុមចោរមិនបានដឹងលុយដែលបានទទួលពីអង្គកឋិនទាននោះ ព្រះចៅអធិការបានយកទៅសងជាងសាងសង់ព្រះវិហារអស់ហើយនិងសងថ្លៃគ្រឿងសំណង់គេអស់ហើយសល់បន្តិចបន្ទួចក៏មិនមានទុកក្នុងខ្លួនដែរ។
ប្រជាពលរដ្ឋលើកឡើងថាក្រុមជាទូទៅនៅពេលដែលវត្តណាបានដង្ហែអង្គកឋិនទានចូលពួកគេចាត់ទុកវត្តនោះជាមុខសញ្ញារបស់គេព្រោះចោរបានដឹងថានៅចប់បុណ្យលុយពិតរក្សាទុកក្នុងវត្តទើបបានជាករណីនេះក្រុមចោរបានចូលប្លន់បែបនេះ។
ប្រជាពលបានសុំឲ្យសមត្ថកិច្ចមេត្តាស្វែងរកចាប់ជនសង្សយ័ទាំងនេះមកផ្តន្ទាទោសឲ្យបានព្រោះការធ្វើគត់ព្រះចៅអធិការវត្តខាងលើអាចនិងធ្វើឡើងដោយជនស្កាល់មុខគ្នាក៏ថាបាន។
នៅពេលនេះ សមត្ថកិច្ចគ្រប់ផ្នែកកំពុងស្រាវជ្រាវរកជនដៃដល់យ៉ាងសកម្ម ដើម្បីស្វែងរកចាប់ខ្លួនជនសង្សយ័យកមកផ្តន្ទាទោសតាមច្បាប់ហើយសមត្ថកិច្ចទាំងនៅមិនទាន់ហ៊ានសន្និដ្ឋានបែបណាទេលើករណីខាងលើ ៕

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments