យល់​ឱ្យ​ ដល់​គិត​ (កំណាព្យ​)

By , Comment
Share on Facebook Tweet on Twitter
យល់ឲ្យដល់គិត

1/គិតចុះគិតឡើងគិតមិនយល់     អ្វីពិតឫសគល់សម្ដេចខ្វល់
ចេះគិតឆ្នាំងរាស្ត្រចេះរវល់            ខ្ញុំគិតខ្ញុំឆ្ងល់ពិចារណា៕

2/ព្រនង់ដំបងខ្នោះច្រវ៉ាក់            អំណាចទឹកប្រាក់ល្បីអស្ចារ្យ
ឥឡូវចុះជួបរាស្ត្រប្រជា               ពេញផ្ទៃរដ្ឋាដូចគិតណាស់៕

3/និយាយរករាស្ត្រពិតរាក់ទាក់      រាស្ត្រខ្មែរលាននាក់រស់កម្មក្រាស
គិតទៅគិតមកស្មានដឹងច្បាស់     ល្បិចនេះចង់ឈ្នះតៀនតាមគេ៕

4/រង្សី ធ្លាប់ធ្វើយូរកន្លង               រាស្ត្រប្អូនបងដឹងហូរហែរ
លោកគិតរាស្ត្រពិតគ្មានល្បិចទេ    ធ្វើដើម្បីខ្មែរជាតិទឹកដី៕

5/គេមានកិច្ចកលគិតយល់បាន   រាស្ត្រខ្មែរគ្រប់ប្រាណផ្ចង់ស្មារតី
ឈប់ចាញ់កលទៅដូរឆ្នាំថ្មី           ពីរដប់ប្រាំបីបោះផ្លាស់ប្ដូរ៕

ដំរីជាន់ខ្លា 02 08  2016
បុរសកំសត់ ថៃ ធីម
Hun sen , sam rainsy, Polictic , CPP, CNRP

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments