កូនអ្នកចម្ការ

By , Comment
Share on Facebook Tweet on Twitter
៚៚ កូនអ្នកចម្ការ ៚៚
កូនអ្នកចម្ការ


















កូនអ្នកចម្ការវាសនាមិនគាប់
ជីវិតអ្នកអភព្វវិលវល់ដូចផ្សែង
ស្រីចង់រៀនសូត្រចេះដូចគេឯង
ជីវភាពចំបែងថ្លែងប្រាប់អ្នកណា។

រកព្រឹកខ្វះល្ងាចសំពាយកម្មក្រាស
ពុកម្តាយក៏ចាស់ស្រីព្រួយសោកា
បានត្រឹមលួចយំលាក់ក្នុងចិន្តា
បន់ស្រន់ទេវតាក្រែងបានធូរទ្រូង

បេះបោចបន្លែផ្លែផ្កាយកលក់
ប្រឹងប្រែងវីវក់ខ្លួនខ្មៅដូចធ្យូង
បាយលាយទឹកភ្នែកឈឺជ្រែកបេះដូង
ដូចយកអន្លូងមកទូងដួងចិត្ត។

៚៚៚៚៚៚៚៚៚៚៚
០៧.០៨.១៦ (ស្នំឯក ស្តេចកន)
កូនអ្នកចម្ការ

កូនអ្នកចម្ការ

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments